មុនពេលបើកគណនីជាមួយ Lirunex យើងសូមណែនាំយ៉ាងមុតមាំឱ្យអ្នកពិនិត្យមើលឯកសារផ្លូវច្បាប់ដែលពាក់ព័ន្ធនឹងស្ថាប័ន Lirunex ដែលអ្នកកំពុងចុះឈ្មោះដោយប្រុងប្រយ័ត្ន។
សូមដឹងថាឯកសារផ្លូវច្បាប់របស់យើងអាចខុសគ្នាអាស្រ័យលើស្ថាប័ន Lirunex ជាក់លាក់ដែលគ្រប់គ្រងគណនីជួញដូររបស់អ្នក និងតម្រូវការបទប្បញ្ញត្តិដែលអនុវត្ត។ ឯកសារផ្លូវច្បាប់ដែលពាក់ព័ន្ធនឹងត្រូវបានបង្ហាញយ៉ាងច្បាស់ក្នុងអំឡុងពេលនៃដំណើរការដាក់ពាក្យសុំគណនី។ យើងលើកទឹកចិត្តឱ្យអតិថិជនទាំងអស់ស្គាល់ឯកសារទាំងនេះមុនពេលបញ្ចប់ការចុះឈ្មោះគណនីជាមួយ Lirunex ។
Mauritius (Financial Services Commission)
គោលការណ៍ជួញដូរ និងព័ត៌មានសំខាន់ៗ
គោលការណ៍ខាងក្រោមនេះ ជាផ្នែកមួយនៃទំនាក់ទំនងជួញដូររបស់អ្នកជាមួយ Lirunex។ យើងសូមលើកទឹកចិត្តអតិថិជនទាំងអស់ ឱ្យពិនិត្យមើលគោលការណ៍ទាំងនេះ មុនពេលធ្វើការជួញដូរ។
ការជួញដូរដែលហាមឃាត់
តើអ្វីជាការអនុវត្តជួញដូរដែលហាមឃាត់?
ការជួញដូរដែលហាមឃាត់ ក៏ត្រូវបាន Lirunex ហៅថា ការជួញដូរមិនប្រក្រតី ផងដែរ។ យើងបានចាត់ថ្នាក់សកម្មភាពមួយចំនួន ដែលអតិថិជនអនុវត្តក្នុងបំណងកេងប្រវ័ញ្ចលើបរិយាកាសជួញដូរ ថាជាការជួញដូរមិនប្រក្រតី។ សូមមេត្តាយោងទៅ «ជំពូក J៖ ការអនុវត្តជួញដូរដែលហាមឃាត់» នៅក្នុងលក្ខខណ្ឌ និងខចែងផ្លូវច្បាប់ (Terms and Conditions) សម្រាប់ព័ត៌មានលម្អិតពេញលេញ។ ឧទាហរណ៍មួយចំនួនត្រូវបានរាយខាងក្រោម សម្រាប់ជាឯកសារយោងរបស់អ្នក។
ការអនុវត្តជួញដូរដែលហាមឃាត់ – សកម្មភាពអាប៊ីត្រាហ្ស (Arbitrage)
អាប៊ីត្រាហ្ស (Arbitrage) គឺជាសកម្មភាពដែលកេងប្រវ័ញ្ចលើភាពខុសគ្នានៃតម្លៃ រវាងវេទិកាជួញដូរ ឬរវាងគណនីជួញដូរផ្សេងៗគ្នា ក្នុងបំណងទាញយកផលប្រយោជន៍ពីក្រុមហ៊ុនឈ្មួញកណ្តាល។ សកម្មភាពទាំងនេះត្រូវបានអនុវត្ត ដើម្បីកេងប្រវ័ញ្ចលើ៖
- ភាពខុសគ្នានៃថ្លៃស្វប (Swap) ដូចជា គណនីមូស្លីម ធៀបនឹងគណនីជួញដូរធម្មតា។
- ការកេងប្រវ័ញ្ចលើភាពខុសគ្នានៃតម្លៃរវាង Broker A និង Broker B ក្នុងអំឡុងម៉ោងបើក ឬបិទទីផ្សារ ដែលមានសាច់ប្រាក់ងាយស្រួល (Liquidity) ទាប។
- ការទាញយកផលប្រយោជន៍ពីកម្មវិធីប្រាក់រង្វាន់ (Bonus) ខុសៗគ្នា ដែលផ្តល់ដោយឈ្មួញកណ្តាលផ្សេងគ្នា ដោយបើកមុខតំណែងទិញ (Long) នៅ Broker A និងមុខតំណែងលក់ (Short) នៅ Broker B។
- ការបើកមុខតំណែងទំហំធំលើផលិតផលដែលមានស្វបវិជ្ជមាន មុនពេលបិទទីផ្សារនៅថ្ងៃពុធ/សុក្រ ដើម្បីទទួលបានថ្លៃស្វបបីដង (Triple Swap)។
- ការបើកមុខតំណែងទំហំធំ មុនពេលបិទទីផ្សារចុងសប្តាហ៍នៅថ្ងៃសុក្រ ឬមុនពេលបិទទីផ្សារសម្រាប់ថ្ងៃឈប់សម្រាកវែង។
- ការជួញដូរអាប៊ីត្រាហ្ស ដើម្បីទាញយកផលប្រយោជន៍ពីកំហុសតម្លៃ និងការពន្យារពេល ដែលបណ្តាលមកពីអ្នកផ្តល់សាច់ប្រាក់ងាយស្រួល (Liquidity Provider)។
ការអនុវត្តជួញដូរដែលហាមឃាត់ – សកម្មភាពប្រេកង់ខ្ពស់ (High Frequency)
សកម្មភាពប្រេកង់ខ្ពស់ គឺពាក់ព័ន្ធនឹងករណីដែលច្រើនជាង 30% នៃការជួញដូរ ត្រូវបានបើក និងបិទ ឬធ្វើការការពារហានិភ័យ (Hedge) ក្នុងរយៈពេល 3 នាទី។
ការអនុវត្តជួញដូរដែលហាមឃាត់ – ការកេងប្រវ័ញ្ចលើការការពារសមតុល្យអវិជ្ជមាន (Negative Balance Protection)
ការបើកមុខតំណែងទំហំធំ ឬមុខតំណែងតូចៗជាច្រើន ដោយប្រើប្រាស់មូលធន (Equity) ទាំងអស់នៅក្នុងគណនីជួញដូរ ប៉ុន្មាននាទីមុនការប្រកាសព័ត៌មានសំខាន់ៗ ក្នុងបំណងទទួលផលប្រយោជន៍ពីការការពារការខាតបង់លើសទុន ក្នុងអំឡុងពេលដែលតម្លៃទីផ្សារមានការប្រែប្រួលខ្លាំង។
តើអ្វីជា Slippage ក្នុងទីផ្សារ Forex?
នៅពេលអ្នកជួញដូរ Forex ជួនកាលអ្នកនឹងសង្កេតឃើញភាពខុសគ្នាបន្តិចបន្តួច រវាងតម្លៃដែលអ្នករំពឹងទុក និងតម្លៃប្រតិបត្តិការ (តម្លៃនៅពេលការជួញដូរ FX ត្រូវបានបញ្ចប់)។ នៅពេលករណីនេះកើតឡើង វាត្រូវបានហៅថា Slippage។ វាជារឿងធម្មតាដែលអ្នកជួញដូរ Forex តែងតែជួបប្រទះ ហើយវាអាចកើតឡើងទាំងក្នុងទិសដៅវិជ្ជមាន ឬអវិជ្ជមាន។
មូលហេតុចម្បងនៃ Slippage គឺភាពប្រែប្រួលនៃទីផ្សារ Forex និងល្បឿនប្រតិបត្តិការ។ នៅពេលទីផ្សារមានភាពប្រែប្រួលខ្ពស់ ជាទូទៅមានន័យថាសាច់ប្រាក់ងាយស្រួល (Liquidity) ទាប ហើយតម្លៃទីផ្សារប្រែប្រួលយ៉ាងឆាប់រហ័ស។ ចំណុចដែលប៉ះពាល់ដល់អ្នកជួញដូរ Forex គឺនៅពេលដែលសាច់ប្រាក់ងាយស្រួល FX មិនគ្រប់គ្រាន់ ដើម្បីបំពេញការបញ្ជាទិញ/លក់តាមតម្លៃដែលបានស្នើសុំ។ នៅពេលករណីនេះកើតឡើង អ្នកផ្តល់សាច់ប្រាក់ងាយស្រួល នឹងបញ្ចប់ការជួញដូរតាមតម្លៃល្អបំផុតបន្ទាប់។
មូលហេតុមួយទៀតនៃ Slippage គឺល្បឿនប្រតិបត្តិការ។ នេះគឺជាល្បឿនដែលបណ្តាញទំនាក់ទំនងអេឡិចត្រូនិក (Electronic Communication Network – ECN) របស់អ្នក អាចបញ្ចប់ការជួញដូររបស់អ្នកតាមតម្លៃដែលអ្នកចង់បាន។ ដោយសារតម្លៃទីផ្សារប្រែប្រួលក្នុងរយៈពេលប៉ុន្មានភាគរយនៃវិនាទី ការមានល្បឿនប្រតិបត្តិការលឿនជាង អាចធ្វើឱ្យមានភាពខុសគ្នា ជាពិសេសលើការជួញដូរទំហំធំ។
ឧទាហរណ៍នៃ Slippage ក្នុងទីផ្សារ Forex
ឧបមាថា តម្លៃ AUD/USD គឺ 0.8210។ បន្ទាប់ពីវិភាគទីផ្សាររួច អ្នកព្យាករណ៍ថាវាកំពុងស្ថិតក្នុងនិន្នាការឡើង ហើយបើកមុខតំណែងទិញ (Long) ចំនួនមួយឡតស្តង់ដារ តាមតម្លៃបច្ចុប្បន្ន EUR/USD 0.8250 ដោយរំពឹងថានឹងប្រតិបត្តិការតាមតម្លៃដដែលគឺ 0.8250។
ទីផ្សារធ្វើតាមនិន្នាការ ប៉ុន្តែឆ្លងផុតតម្លៃប្រតិបត្តិការរបស់អ្នក ហើយឡើងដល់ 0.8260 យ៉ាងឆាប់រហ័ស – ក្នុងរយៈពេលមួយវិនាទី។ ដោយសារតម្លៃដែលអ្នករំពឹងទុកគឺ 0.8250 មិនមាននៅក្នុងទីផ្សារ អ្នកត្រូវបានផ្តល់ជូននូវតម្លៃល្អបំផុតបន្ទាប់ដែលមាន។ សម្រាប់ជាឧទាហរណ៍ តម្លៃនោះគឺ 0.8245។ ក្នុងករណីនេះ អ្នកនឹងជួបប្រទះ Slippage វិជ្ជមាន៖
0.8250 − 0.8245 = 0.0005 ឬ +5 pipsផ្ទុយទៅវិញ ឧបមាថាការជួញដូររបស់អ្នកត្រូវបានប្រតិបត្តិការនៅតម្លៃ 0.8255។ ក្នុងករណីនោះ អ្នកនឹងជួបប្រទះ Slippage អវិជ្ជមាន៖
0.8250 − 0.8255 = −0.0005 ឬ −5 pips